FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានប្រកាសថា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ឲ្យទទួលបាននូវព័ត៌មានស្តីការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧នោះ គជប បានបង្កើត មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ បើកដំណើរការក្នុងផ្សារទំនើប AEON Mall ជារៀងរាល់ថ្ងៃចាប់ពីម៉ោង១១៖៣០នាទីព្រឹកដល់ម៉ោង៧ល្ងាច។ តាម គ.ជ.ប មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧នេះ នឹង បើកដំណើរការក្នុងផ្សារទំនើប AEON Mall ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ សូមជម្រាបថា ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ រួមមានអ្នកទើបគ្រប់អាយុបោះឆ្នោត (គិតដល់ថ្ងៃបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៦) អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ និងអ្នកចុះឈ្មោះបោះឆ្នោតហើយ តែបានផ្លាស់ប្ដូរទីលំនៅ មានចំនួនប៉ាន់ស្មាន ១,៤១២,១៤៩នាក់។ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ … Continue reading គ.ជ.ប៖ មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ បើកដំណើរការក្នុងផ្សារទំនើប AEON Mall ជារៀងរាល់ថ្ងៃចាប់ពីម៉ោង១១៖៣០នាទីព្រឹកដល់ម៉ោង៧ល្ងាច
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed